Latest Entries »

សេចក្តីជូនដំណឹង
ស្តីពី
ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងឯករាជ្យ

ដើម្បីឲ្យមានការចូលរួមកាន់តែច្រើនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ នាពេលខាងមុខ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រែ្វល សូមអំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ អង្គការអន្តរជាតិ សមាគម សហជីព និងអ្នកស្មគ្រចិត្តឯករាជ្យនានា ចូលរួមដំណើរការបោះឆ្នោត ជាពិសេសអំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងនាមជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត និងឯករាជ្យ ។

ជាអង្គការដែលមានបទពិសោធន៍គួរជាទីមោទនៈ ក្នុងការសម្របសម្រួលអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាង១០០០នាក់ មកពីអង្គការជាតិ អង្គការអន្តរជាតិ សមាគម និងបណ្តាអង្គការដែលមានមូលដ្ឋានតាមសហគមន៍នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៤ កន្លងទៅ ខុមហ្រ្វែលមានភាពជឿជាក់ និងប្តេជ្ញាសម្រេច ឱ្យបាននូវបេសកម្មដ៏សំខាន់មួយទៀត ក្នុងការពង្រឹងដំណើរការប្រជាធិបតេយ្យតាមរយៈការសង្កេតការបោះឆ្នោតរួមគ្នាជាថ្មីម្តងទៀត ជាមួយអង្គការ សមាគម បុគ្គលឯករាជ្យ… ដែលមានចំណាប់អារម្មណ៍លើការសង្កេតការណ៍បោះឆ្នោត នៅឆ្នាំ ២០១២នេះ។

ដើម្បីសម្រេចគោលបំណងនេះ ខុមហ្រ្វែលនឹងផ្តល់ជូនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលលើបេសកកម្មសង្កេតការណ៍បោះឆ្នោតដោយស្ម័គ្រចិត្តនេះ សម្រាប់អង្គការ សមាគម អ្នកស្មគ្រចិត្តឯករាជ្យ តាមរយៈកិច្ចជួយស្នើសុំកាតសង្កេតការណ៍បោះឆ្នោតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជួយរៀបចំវគ្គបណ្តុះ បណ្តាលជំនាញ ស្តីពីការសង្កេតការណ៍បោះឆ្នោត ការធ្វើ និងបញ្ជូនរបាយការណ៍ និងសៀវភៅណែនាំអ្នកសង្កេតការណ៍បោះឆ្នោត។

ក្នុងន័យនេះ ខុមហ្វែ្រលសូមគោរពអញ្ជើញប្រធាន ឬតំណាងអង្គការជាតិ អន្តរជាតិ អង្គការមានមូលដ្ឋានតាមសហគមន៍ សមាគម សិស្សនិស្សិត និងភាគីពាក់ព័ន្ធដែលមានបំណងចង់ចូលរួមសង្កេតការណ៍បោះឆ្នោតខាងមុខ សូមអញ្ជើញចុះឈ្មោះ និងផ្ញើបញ្ជីឈ្មោះបុគ្គលិក/សហជីវិកដែលមានចំណាប់អារម្មណ៍ មកកាន់ទីស្នាក់កាល កណ្តាលខុមហ្រ្វែល ឲ្យបានមុនថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ តាមរយៈ៖

1. លោក ស្រី សុភ័ក្រ្ត ទូរស័ព្ទៈ 012 998 364 ឬ អ៊ីម៉ែលៈ sopheaks@comfrel.org ចំពោះអង្គការ សមាគមន៍ដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ
2. អ្នកស្រី សន សុម៉ារី ទូរស័ព្ទៈ 092 973 174 ឬ អ៊ីម៉ែលៈ somary@comfrel.org ចំពោះ អង្គការ សមាគមដែលមានទីស្នាក់ការនៅតាមបណ្តាខេត្ត
3. លោក មាស សេរីសោភ័ណ ទូរស័ព្ទៈ 016 866 898 ឬ អ៊ីម៉ែលៈ sereysophorn@comfrel.org ចំពោះអង្គការ សមាគមដែលមានទីស្នាក់ការនៅតាមបណ្តាខេត្ត
4. លោក អ៊ុន សំណាង ទូរស័ព្ទៈ 089 899 897 ឬ អ៊ីម៉ែលៈ samnang@comfrel.org ចំពោះលោក លោកស្រី នាងកញ្ញា ជានិស្សិត
5. លោក អ៊ូ ឬទ្ធី ទូរស័ព្ទៈ 017 340 722 ឬ អ៊ីម៉ែលៈ ouritthy@comfrel.org និង
លោក Bruno SMITH ទូរស័ព្ទ 088 807 1140 ឬអ៊ីម៉ែល brunosmithv@hotmail.com ចំពោះលោក លោកស្រី នាងកញ្ញាជាជនបរទេស (E-STO)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង
លោក ប្លង បឿត មន្រ្តីបណ្តាញខុមហ្រ្វែល តាមរយៈលេខទូរស័ព្ទ ០១២ ៤៧១ ៣២៦ ឬ
តាមអ៊ីម៉ែល៖ boeurth@comfrel.org ឬ comfrel@online.com.kh

Advertisements

សេចក្តីប្រកាសព័ត៌មាន

ការរៀបចំសិក្ខាសាលាស្តីពី សហគមន៍បោះឆ្នោតអាស៊ាន

ស្ថិតក្នុងឱកាសដែលសង្គមស៊ីវិលកម្ពុជា កំពុង រៀបចំវេទិកា ប្រជាជនពលរដ្ឋ អាស៊ានឆ្នាំ២០១២ ដែលនឹង ប្រព្រឹត្តទៅនៅ ថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២ខាងមុខនេះ គណៈកម្មាធិការខុមហ្វ្រែល  រួមសហការណ៍ ជាមួយនឹង អង្គការសង្កេតការណ៍ បោះឆ្នោតទាំងក្នុងប្រទេស និង ថ្នាក់តំបន់ រួមមាន អង្គការនិកហ្វិច សមាគមយុវជនខ្មែរ ក្រុមប្រឹក្សាយុវជនកម្ពុជា  អង្គការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងប្រតិបត្តិការ វិទ្យាស្ថានខ្មែរ ដើម្បីលទ្ធិ ប្រជាធិបតេយ្យ បណ្តាញ សង្កេតការណ៍បោះឆ្នោត ដោយសេរីនៅអាស៊ី –ANFREL និង អង្គការ Burnma Parnership នៃប្រទេសភូមា នឹងរៀបចំ សិក្ខាសាលាមួយស្តីពីសហគមន៍ បោះឆ្នោតអាស៊ាន ដែលនឹងប្រព្រឹត្ត ទៅនៅ ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១២ នៅសណ្ឋាគារ ឡាក់គីស្តារ (បន្ទប់ G20) ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ ដល់១០ព្រឹក

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងជំរុញ ឱ្យមាននូវ បទដ្ឋានស្តង់ដា សេរី និងយុត្តិធម៌ក្នុងការ បោះឆ្នោត កម្រិតតំបន់ និង ជម្រុញ ការរៀបចំ គាំទ្រ សេចក្តីប្រកាស (Jakarta 2011) ឱ្យមាន សហគមន៍ អ្នករៀបចំ ការបោះឆ្នោតមួយ ដែលមាន វិជ្ជាជីវៈ និងគុណវឌ្ឍន៍កម្រិតតំបន់។

អាស្រ័យដូចបានជំរាប ជូនខាងលើ យើងខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ ដែលមាន វត្តមានក្នុង វេទិកាប្រជាជន ពលរដ្ឋអាស៊ាន ឆ្នាំ២០១២ ចូលរួមក្នុង សិក្ខាសាលា ដ៏មានសារសំខាន់ នេះតាមការគួរ។

យើងខ្ញុំសង្ឃឹមថា វត្តមានចូលរួមរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់នឹង ផ្តល់នូវវិភាគទាន និង លទ្ធផលជា វិជ្ជមានដល់ សិក្ខាសាលានេះ។

ធ្វើនៅរាជធានី ភ្នំពេញ, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២

សំរាប់ព័ត៌មានលម្អិត សូមទាក់ទង ៖

ទូរស័ព្ទៈ០១២ ៨៤៦ ២១១, ០១២៩៩៨ ៣៦៤ ឬ E-mail: chandarith@comfrel.org

Other COMFREL’s Activities

គណៈក​ម្មាធិការដើម្បីការបោះឆ្នោតដោ​យ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ប្រកាន់​​ជំហរ​​​មិន​ចូល​រួ​ម​ និង​មិន​​គំាំទ្រ​​ការ​បោះឆ្នោត​​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ឆ្នាំ​២០១២ ដោយ​នៅតែ​បន្ត​ចាត់​​​ទុក​ថា នេះ​​ជា​​ការ​បោះឆ្នោត​​ដែល​​គ្មាន​ប្រសិទ្ឋ​ភាព​មួយ។ ​ប្រព័ន្ធ​បោះ​ឆ្នោត​​​ជ្រើស​​តាំង​​សមាជិក​ព្រឹទ្ធ​សភា​​នេះ មិន​​​បាន​​​ឆ្លុះ​​បញ្ចំង​​ភាព​ត្រឹម​ត្រូវ​ក្នុង​​ការ​ចូល​រួម​​​ប្រកួត​ប្រជែង​​ ព្រោះ​​លទ្ធផល​​នៃ​​ការ​បោះឆ្នោត​​ជាក់​ជា​​បាន​​មក​ពី​​​ការ​គណនា​​​ចំនួន​សមាជិក​​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់​ និង​​​អ្នក​​តំណាង​​រាស្រ្ត​​នៃ​គ​ណប​ក្ស​នយោបាយ​​ជាប់​ឆ្នោត​។ ជាក់​ស្តែង​ណាស់​ ការបោះ​ឆ្នោត​ជ្រើស​តាំង​​សមាជិក​ព្រឹទ្ធ​សភា នីតិកាល​ទី៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ដោយ​មាន​ត្រឹម​តែ ២ គណបក្ស​នយោបាយ​ប៉ុណ្ណោះ​ដែល​បាន​​ចូលរួម​ប្រជែង​ការ​បោះឆ្នោត​​អា​ណត្តិ​​នេះ បើទោះបី​ជា​​មាន ៥​គណបក្ស​នយោ​បាយ​ ដែល​​មាន​​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ និង​មាន ៤០ គណ​បក្ស​​នយោយបា​យ (គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ២០១១) ដែល​បាន​ចុះឈ្មោះ​សម្រាប់​​​ប្រជែង​ការ​បោះឆ្នោត​នៅ​​​ក្រសួង​មហា​ផ្ទៃ។​​

 

អានអត្ថបទទាំងមូល ៖ ព្រឹទ្ធសភា ៖​ ការបោះឆ្នោត​ និងតួនាទី​ត្រូវតែ​កែទម្រង់

ដោយ : មុនី​រ័ត្ន​ (ថ្ងៃទី 22 ធ្នូ 2011,06:27:PM)

ភ្នំពេញ : ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុមហ្វ្រែល បាន​​សម្តែង​​ការ​សោកស្តាយ ​ដែល​គណៈ​​កម្ម​ការ​​កំណត់​​អាសនៈ​​រដ្ឋសភា ​នីតិកាល​​ទី​៥ រាជ​រដ្ឋា​ភិបាល និង​​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​​២១ ធ្នូ ឆ្នាំ​​២០១១ បាន​សម្រេច​​មិន​​ធ្វើការ​​កែប្រែ និង​​បង្កើន​​ចំនួន​​អាសនៈ ដើម្បី​អោយ​ស្រប​​តាម​​ការ​​អភិវឌ្ឍ​​នៃ​​ប្រទេស​។ ខុមហ្វ្រែល បាន​អំពាវ​នាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិចារណា​ឡើង​វិញ ដើម្បី​បង្កើន​ចំនួន​អាសនៈ​លើស​ពី ១២៣ សម្រាប់​រដ្ឋ​សភា​អាណត្តិ​​ក្រោយ។

សេចក្តីប្រកាស​របស់​ខុមហ្វ្រែល បាន​លើក​ឡើង​ថា ការ​មិន​សម្រេច​តម្លើង​​ចំនួន​​អាសនៈ​រដ្ឋ​សភា នៅ​អាណត្តិ​ទី៥ នា​ឆ្នាំ២០១៣ ត្រូវ​បាន​រដ្ឋា​ភិបាល​ពន្យល់​​មូលហេតុ​​ដែល​​មិន​គ្រប់​គ្រាន់​ ​អំពី​​តែ​​រឿង​​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​សកល និង​​​ផល​ប៉ះពាល់​​ពី​គ្រោះ​​ទឹក​ជំនន់​កន្លង​មក ​ព្រោះថា មាន​ស្ថាប័ន​​សេដ្ឋកិច្ច ​ក៏​ដូចជា រាជរដ្ឋា​ភិបាល​​ខ្លួន​ឯង បាន​​វាយ​​តំលៃ​​ថា កំណើន​សេដ្ឋកិច្ច​​កម្ពុជា​​ជាង ៦ ភាគរយ ហើយ​​ចាប់ពី​​ឆ្នាំ​២០១២​ទៅ​ នឹង​​អាច​​កើន​​ច្រើន​ជាង ៧ ភាគ​រយ​។

សេចក្តី​ប្រកាស​​ព័ត៌មាន​​របស់​ ខុមហ្វ្រែល ដែល​​បាន​​ផ្សព្វផ្សាយ​​នៅ​ថ្ងៃទី​២២ ធ្នូ ឆ្នាំ​២០១១​ បាន​លើក​ឡើងថា បើ​ទោះបី​​បង្កើន​​ចំនួន​​អាសនៈ​​សភា​​ចំនួន ៤ ថែម​ទៀត​ ក៏គ្មាន​ប៉ះ​ពាល់​សេ​ដ្ឋកិច្ច​​ទាល់តែ​សោះ ឬក៏​​ប៉ះពាល់​​ថវិកា​ជាតិ​​ធ្ងន់ធ្ងរ​​អ្វី​​នោះ​ដែរ​។ ផ្ទុយទៅវិញ មន្ត្រី​ជាប់ឆ្នោត ដូចជា អ្នកតំណាងរាស្ត្រ​មាន​ច្រើន ​សមាមាត្រ​គ្រប់គ្រាន់​ក្នុងការ​ត្រួតពិនិត្យសមាជិក​គណៈរដ្ឋមន្ត្រី និង​មន្ត្រី​នយោបាយ​ចាត់តាំង គឺ​ប្រសើរ​ជាង។ ម្យ៉ាងទៀត​អ្នកតំណាងរាស្ត្រ​ មាន​គណនេយ្យភាព​ផ្ទាល់ និង​មានប្រតិកម្ម​ចំពោះ​​ម្ចាស់ឆ្នោត​តាម​មណ្ឌល​ពួកគេ​។

​ ខុមហ្វ្រែល​ ក៏បាន​អំពាវនាវ​អោយ​គណៈកម្មាធិការ​កំណត់​អាសនៈ​រដ្ឋសភា រាជ​រដ្ឋាភិបាល និង​រដ្ឋសភា​ ពិចារណា​ការបង្កើន​សមត្ថភាព លទ្ធភាព និង​ថវិកា ដល់​រដ្ឋសភា​ និង​អ្នកតំណាងរាស្ត្រ​ ដែលពិត​ជាមាន​សារៈសំខាន់​ណាស់​។ ចំពោះ​ថវិកា​អាច​កាត់បន្ថយ​ការចំណាយ​ចរន្ត ​របស់​ក្រសួង​មួយចំនួន ប៉ុន្តែ​ផ្ទេរ​អោយទៅ​រដ្ឋសភា​និង​អ្នកតំណាងរាស្ត្រ​។ រីឯ​ការបន្ថែម​អាសនៈ​នៃ​រដ្ឋសភា ​ជាការ​ទទួលស្គាល់​ភាព​សំខាន់​​ នៃ​អ្នកតំណាងរាស្ត្រ និង​រក្សា​សមតុល្យ​នៃ​អំណាច​រវាង នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​ ពោលគឺរវាងរដ្ឋាភិបាល និងរដ្ឋសភា។

​ជាមួយគ្នានេះ ខុមហ្វ្រែល​ក៏បាន​ធ្វើការ​សាកល្បង​គ​ណ​នា​អាសនៈ​បន្ថែម ​ក្នុងន័យ​ស្រប​តាម​សមាមាត្រ​កំណើន នៃ​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១០ និង​ភាពសមហេតុ​ផល​ នៃ​ទំហំ​សកម្មភាព​សង្គម​ និង​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ទាំង​នោះ​។ អាសនៈ​បន្ថែម​ថ្មី ​មាន​ចំនួន ៤ ដែល​គួរ​ត្រូវបន្ថែម​ទៅលើ​ខេត្តកណ្តាល សៀមរាប ព្រះសីហនុ និង​បាត់ដំបង​។​

​រដ្ឋសភា ក្នុងកិច្ចប្រជុំ កាលពី​ថ្ងៃទី​២១ ធ្នូ ឆ្នាំ២០១១ បាន​លើកយក​សេចក្តីព្រាងច្បាប់​ស្តីពី​ ការកំណត់​ចំនួន​អ​សនៈ​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៥ ត្រឹមតែ ១២៣ អាសនៈ គឺដូចរដ្ឋសភា អណត្តិទី៣ និងទី៤ មក​ធ្វើការ​ពិភាក្សា​ និង​អនុម័ត ​ដោយ​សម្លេងគាំទ្រជាឯកឆ្ឆ័ន្ទ ៧០ លើ ៧០​ សម្លេង៕

ប្រភព ៖ Cambodian Express News

បក្សប្រឆាំង បន្ត​លើកឡើង​ពី​ភាពមិនប្រក្រតី​ក្នុង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ 

ដោយ : មុនីរ័ត្ន (ថ្ងៃទី 6 កញ្ញា 2011,06:14:PM)

ភ្នំពេញ : ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​១​កញ្ញា មកដល់​ថ្ងៃ​ទី​៥​កញ្ញា ឆ្នាំ​២០១១ ត្រូវបាន​គណបក្ស សម រង្ស៊ី មើលឃើញថា មិន​មាន​ភាពត្រឹមត្រូវ​នោះ​ទេ ដោយបាន​ ​កើត​មាន​ ភាពមិនប្រក្រតី​ មួយចំនួន ​នៅក្នុង​ដំណើរការ​នោះ​។

​ សេចក្តីប្រកាស​ព័ត៌មាន​ របស់ ​គណបក្ស​សមរង្ស៊ី ចុះ​ថ្ងៃ​ទី​៦​ កញ្ញា ឆ្នាំ​២០១១ បង្ហាញថា នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៥​កញ្ញា ដំណើរការ​នៃ ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ​ឆ្នាំ​២០១១ នៅតែ​កើតមាន​នូវ ​ភាពមិនប្រក្រតី​ មួយចំនួន ដូចជា​៖

១-​មន្ត្រី​ចុះ​ឈ្មោះ​ បោះឆ្នោត​នៅ ​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ និង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ មិន​ទៅ​សាលាឃុំ​។

២-​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ មិន​ចេញ​ប័ណ្ណសំគាល់ ខ្លួន​អោយ​តំណាង​គណបក្ស សម រង្ស៊ី​។

៣ -​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ តែងតែ​មក​សាលាឃុំ​យឺត​។

៤-​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី មិន​ទៅ​សាលាឃុំ​ពេល​ល្ងាច​ទេ​។

៥- ​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បដិសេធ​មិន​ចុះ​ឈ្មោះ​អោយ​ប្ រជាពលរដ្ឋ ដែល​មាន​ឯកសារ​គ្រប់គ្រាន់ ដោយ​តម្រូវអោយ​ប្រជាពលរដ្ឋ​ទៅ​សួរ​មេ​ភូមិ និង​មេក្រុម​ជាមុនសិន​។

៦-​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សង្កាត់​ ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ អនុញ្ញាត​អោយ​សន្តិសុខ​សង្កាត់ ​ស្លៀកពាក់​ខោអាវ​ទាហាន ទៅ​អង្គុយ​ជាមួយ​តំណាង​គណបក្ស នៅ​​ក្នុង​ការិយ​ល័យ​ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។

​ទី​៧-​កង​ជីវពល សង្កាត់​អូរ​ឬ​ស្សីទី​៣ ខណ្ឌ​៧​មករា បាន​គម្រាមកំហែង​តំណាង​គណបក្ស សម រង្ស៊ី ដែល​កំពុង​តែ​អង្កេត​ការណ៍ នៅ​ការិយាល័យ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​ទាក់ទង​នឹង​ភាពមិនប្រក្រតី​ទាំងនេះ គណបក្ស សម រង្ស៊ី ស្នើសុំ​អោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​​ ការបោះឆ្នោត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នានា ចាត់​វិធានការ​ដោះស្រាយ​នូវ​ភាព​មិន​ប្រក្រតី​ទាំងអស់នេះ ហើយ​ទប់ស្កាត់​កុំអោយ​កើត​មាន​បន្តទៀត​។​

​ករណី​មិន​ប្រក្រតី​ក្នុង​ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នេះ ត្រូវបាន​គណបក្ស សម រង្ស៊ី បង្ហាញ​ជា​លើក​ទី​២​ហើយ ដោយ​កាលពី​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត នា​ថ្ងៃ​ទី​១​កញ្ញា ឆ្នាំ​២០១១ គណបក្សប្រឆាំង ក៏​បាន​លើក​បង្ហាញ​ពី​ករណី​ស្រដៀង​គា្ន​នេះដែរ​។​

​ជុំវិញ​ដំណើរការ​ ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​មាន​រយៈពេល ៤៥ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃ​ទី​១៥​តុលា ឆ្នាំ​២០១១ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មិន​ទាន់​បង្ហាញ​ពី​ភាពមិនប្រក្រតី ដែល​គណបក្ស​នយោបាយ ដាក់​ពាក្យបណ្តឹង​នៅ​ឡើយ​ទេ​។​

​ក្នុង​ សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៦​កញ្ញា ឆ្នាំ​២០១១ នៅ​ទីស្តីការ គ​.​ជ​.​ប​. លោក ទេព នីថា ប្រធាន គ​.​ជ​.​ប​. បាន​លើកឡើង​ថា ការិយាល័យ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ចំនួន ១៦២១ ការិយាល័យ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ចុះ​ឈ្មោះ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សាលាឃុំ​-​ សង្កាត់​ទូទាំង​ប្រទេស​។  បើទោះបីជា​មាន​ឃុំ​មួយចំនួន​ត្រូវ​លិច​ទឹក​ក៏​ដោយ ក៏​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ប្រព្រឹត្តទៅ​បាន​ល្អ ពី​ព្រោះ​បាន​ដោះស្រាយ​ទាន់ពេលវេលា​៕​

”]Mr. KOUL Panha, Executive Director of COMFREL will be delivering a public lecture on the topic of ‘Creating Paths for Sustainable Citizen Vigilance in a Young Democracy’ for the Ramon Magsaysay Award Foundation (RMAF) today [2 September 2011] at 2:30pm Indochina time (3:30pm Philippine time). Follow his lecture on live streaming from the RMAF’s website  http://www.rmaf.org.ph/  or COMFREL website : http://www.comfrel.org 

Mr. Panha is being recognized for his work by the Ramon Magsaysay Award Foundation. The award ceremony have been taking place on 31 August 2011 in Manila, the Philippines. The lecture will be about Cambodia’s current situation as a young democracy and COMFREL’s role in creating sustainable citizen vigilance in this backdrop.

”]

Mission : COMFREL mission is to help to create an informed and favourable climate 1)- for free and fair elections through lobbying and advocacy for a suitable legal framework, education to inform voters of their rights and monitoring activities that both discourage irregularities and provide comprehensive monitoring data to enable an objective, non-partisan assessment of the election process, and 2)- for meaningfulness of post elections  through education and public forums to encourage citizens to participate in politics and decision-making, advocacy/lobby for electoral reforms that increase accountability of elected officials and provide comprehensive monitoring data to enable an objective, non-partisan assessment of the fulfilment of political platform and performance of elected officials.

Who

Mr. Koul Panha, Executive Director of the Committee for Free and Fair Elections in Cambodia (COMFREL)

What

 

Public lecture on the topic of ‘Creating Paths for Sustainable Citizen Vigilance in a Young Democracy’ for the Ramon Magsaysay Award Foundation (RMAF)

 

Where

Live streaming from the RMAF’s website: www.rmaf.org.ph

 

OR

 

Ramon Magsaysay Centre,

1680 Roxas Boulevard,
Manila, the Philippines

When

 

2 September 2011
2:30pm Indochina time (3:30pm Philippine time)

 

Background information:

Mr. Panha is being recognized for his work by the Ramon Magsaysay Award Foundation. The award ceremony will be taking place on 31 August 2011 in Manila, the Philippines.
As part of his participation in the ceremony Mr. Panha will be delivering a public lecture on 2 September 2011. The lecture will be about Cambodia’s current situation as a young democracy and COMFREL’s role in creating sustainable citizen vigilance in this backdrop.

 

For further information please contact:

 

Mr. Koy Chandarith
Phone: 012 846 211
Email: darith@comfrel.org

 

%d bloggers like this: